ប្រតិបត្តិការ គឺជាប្រព័ន្ធគ្រប់គ្រងការកក់បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ រួមទាំងប្រតិបត្តិការនៅការិយាល័យជួរមុខ គ្រប់គ្រងការកក់បន្ទប់ គ្រប់គ្រងគេហកិច្ច គ្រប់គ្រងទិន្នន័យភ្ញៀវ តម្លៃនិងការស្នាក់នៅរបស់ភ្ញៀវ ទិន្នន័យដៃគូអាជីវកម្ម និងប្រតិបត្តិការទូទាត់ប្រាក់។
ប្រព័ន្ធគ្រប់គ្រងភោជនីយដ្ឋាន ប្រតិបត្តិការគឺជាដំណោះស្រាយសូហ្វវែរប្រើក្នុងការគ្រប់គ្រងភោជនីយដ្ឋាន រួមមាន៖ គ្រប់គ្រងការកម្មង់ទិញ, ការគ្រប់គ្រងការកែប្រែកាតុឡុកទាំងតម្លៃនិងចំនួន, ការគ្រប់គ្រងតុភ្ញៀវ, ការគ្រប់គ្រងដំណើរការបង់ប្រាក់, ការគ្រប់គ្រងសារពើភ័ណ្ឌ(ស្ដុក), ការពិនិត្យរបាយការណ៍និងការវិភាគ និង អាចភ្ជាប់ជាមួយប្រព័ន្ធសូហ្វវែរដទៃទៀតដូចជា ប្រព័ន្ធគណនី ប្រព័ន្ធកម្មង់ទិញ និងប្រព័ន្ធផ្សេងៗទៀត។
ប្រព័ន្ធគ្រប់គ្រងការលក់រាយ គឺជាកម្មវិធីសូហ្វវែរគ្រប់គ្រងអ៊ីវ៉ាន់របស់អ្នកចាប់តាំងពីដំណើរការទិញទំនិញ ចូលទៅក្នុងសារពើភ័ណ្ឌ(ស្ដុក) ចេញទៅដំណើរការលក់ ចូលទៅដំណើរការបង់ប្រាក់ និងចូលទៅក្នុងរបាយការណ៍។ Transaction ជួយឱ្យអាជីវកម្មរបស់អ្នកទៅមុខលឿនជាងមុន និងងាយស្រួលគ្រប់គ្រងជាមួយដៃគូជំនួញរបស់អ្នក។
ប្រតិបត្តិការស្ប៉ា គឺជាប្រព័ន្ធសូហ្វវែរបង្កើតឡើងដើម្បីជួយសម្រួលដល់ការណាត់ជួបអតិថិជន, គ្រប់គ្រងសម្ភារៈក្នុងសារពើភ័ណ្ឌស្ប៉ា, គ្រប់គ្រងកាលវិភាគបុគ្គលិកនិងព័ត៌មានអតិថិជន។ ប្រព័ន្ធសូហ្វវែរគ្រប់គ្រងស្បាគឺជាកម្មវិធីគ្រប់គ្រងប្រតិបត្តិការក្នុងពេលតែមួយ និងងាយស្រួលដល់បុគ្គលិកស្ប៉ាផ្ដល់ភាពរីករាយដល់អតិថិជន។
គ្រប់គ្រងច្រកចេញ/ចូលយ៉ាងងាយស្រួលនិងសុវត្ថិភាពជាមួយប្រព័ន្ធគ្រប់គ្រងលក់សំបុត្រ។ សូរវែរប្រព័ន្ធលក់សំបុត្ររចនាឡើងដើម្បីគ្រប់គ្រងការលក់សំបុត្រតាមទីតាំងផ្ទាល់ដូចជា ច្រកចេញ/ចូល ស្ដង់ពិព័រណ៍ និងសម្រាប់ព្រឹត្តិការណ៍សាធារណៈជាដើម។
ប្រព័ន្ធគ្រប់គ្រងហាងកម្សាន្ត គឺជាប្រព័ន្ធសូហ្វវែរបង្កើតឡើងយ៉ាងពិសេសដើម្បីគ្រប់គ្រងក្លឹបកម្សាន្ត, បាក្លឹប, សួនប៊ីយែរ, បាស្រា, បាផាប់, ការាអូខេ។ Transaction កម្សាន្ត នឹងអនុញ្ញាតឱ្យអ្នកកែតម្រូវព័ត៌មានសារពើភ័ណ្ធ, តម្លៃ និងដំណើរការទូទាត់សាច់ប្រាក់ដោយភាពងាយស្រួល។